Saturday, November 14, 2015

ប្រជាជនមីយ៉ាន់ម៉ាជាង ៣០លាននាក់នាព្រឹកថ្ងៃអាទិត្យនេះនាំគ្នាទៅបោះឆ្នោត ដោយពួកគេមានក្ដីរំពឹងថា ការបោះឆ្នោតសកលនេះនឹងប្រកបដោយសេរីភាព និងយុត្តិធម៌នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

ការបោះឆ្នោតថ្ងៃទី ៨ វិច្ឆិកានេះ មានបេក្ខជនតំណាងរាស្ត្រប្រមាណ ៦០០០នាក់ ដែលមកពីគណបក្សនយោបាយ ៩៣គណបក្ស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
នេះជាការបោះឆ្នោតលើកទីមួយសម្រាប់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានការបោះឆ្នោតកាលពីឆ្នាំ ២០១០ ដែលរដ្ឋាភិបាលបស្ចឹមប្រទេសមើលឃើញថា ការបោះឆ្នោតនាពេលនោះគ្មានយុត្តិធម៌ និងសេរីភាព។ ពួកបស្ចឹមប្រទេសក៏បានរិះគន់ថារដ្ឋាភិបាលមីយ៉ាន់ម៉ាបច្ចុប្បន្នថាឈ្នះឆ្នោតដោយការប្រើអំណាច។
ការបោះឆ្នោតនេះកើតមានឡើងបន្ទាប់ពីមានយុទ្ធនាការឃោសនាការបោះឆ្នោតយ៉ាងខ្លាំងក្លាអស់រយៈពេលជាង ២ខែ។ គណបក្សពីរដែលលេចធ្លោខ្លាំងក្នុងចំណោមបក្ស ៩៣គណបក្ស គឺគណបក្សសហភាពយោធា និងការអភិវឌ្ឍ របស់រដ្ឋាភិបាលយោធា និងគណបក្សប្រឆាំងរបស់អ្នកស្រីអ៊ុង សានស៊ូជីគឺគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ។
ក្នុងអំឡុងពេលយុទ្ធនាការឃោសនាការបោះឆ្នោតគ្មានអំពើហិង្សាណាមួយកើតឡើងនោះទេ ប៉ុន្ដែគណបក្សនយោបាយមួយចំនួនសម្ដែងការព្រួយបារម្ភថាអំពើហិង្សាអាចនឹងកើតមានឡើងក្នុងពេល ឬក្រោយការបោះឆ្នោត៕
14 Nov 2015

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.