Saturday, November 14, 2015

ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃម្សិលមិញបាននិយាយថា សមុទ្រចិនខាងត្បូងគឺជាទឹកដីរបស់ប្រទេសចិន។
លោក Xi ថ្លែងបែបនេះនៅសាកលវិទ្យាល័យជាតិសិង្ហបុរី ខណៈពេលលោកទៅបំពេញទស្សនកិច្ចនៅប្រទេសនេះ។

លោកបានលើកឡើងថា សមុទ្រចិនខាងត្បូង គឺទឹកដីរបស់ចិនតាំងពីសម័យបុរាណ ហើយលោកថា ការការពារដែនសមុទ្រនេះ គឺជាការការពារអធិបតេយ្យភាពរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN។
លោក Xi បានបន្ថែមថា ប្រជាជាតិរបស់លោកបានបញ្ចប់ជម្លោះផ្លូវទឹកជាមួយប្រទេសផ្សេងៗទៀតនៅក្នុងតំបន់។
កាលពីថ្មីៗនេះប្រទេសចិនបានស្ថាបនាកោះសិប្បនិមិត្តក្នុងសមុទ្រ ប៉ុន្ដែសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តមួយចំនួនក្នុងតំបន់ បានរិះគន់ប្រទេសនេះ។
ពួកគេបានចោទថា ចិនកំពុងតែព្យាយាមពង្រីកដែនសមុទ្ររបស់ខ្លួន៕

0 comments:

Post a Comment