ព្រឹកនេះ មង្គលការ មានមុខម្ហូបដ៏ឆ្ងាញ់មួយមុខទៀតហើយមកចែកជូនដល់បងៗស្ត្រីមេផ្ទះ និងប្រិយមិត្តទាំងអស់គ្នាឲ្យបានដឹង នោះគឺ ឆាប៉េងប៉ោះសាច់គោ ។ ដូច្នេះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖
+ គ្រឿងផ្សំ
– សាច់គោ ២០០ក្រាម ហាន់ចំណិត
– ប៉េងប៉ោះ ៣ផ្លែ ចិតចំណិត
– ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
– ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
– ប្រេងខ្យង ១ស្លាបព្រាបាយ
– ប្រេងល្ង ១ស្លាបព្រាបាយ
– ទឹកម្សៅមី ២ស្លាបព្រាបាយ
– ម្សៅមី កន្លះស្លាបព្រាកាហ្វេ
– ប្រេងឆា ៣ស្លាបព្រាបាយ
– ស្លឹកខ្ទឹម ២ដើម កាត់ ២ថ្នាំដៃ
+ វិធីធ្វើ
១. មុនដំបូងយកសាច់គោមកលាយជាមួយទឹកស៊ីអ៊ីវ, ប្រេងឆា ១ស្លាបព្រាបាយ និងម្សៅមី ឲ្យបានសព្វទុកមួយឡែកសិន។
២. យកប្រេងឆា ២ស្លាបព្រាបាយ ដាក់ក្នុងខ្ទះទុកឲ្យក្តៅដាក់ខ្ទឹមសចូលឆាឲ្យមានខ្លិនឈ្ងុយ។
៣. ដាក់សាច់គោចូលឆាឲ្យឆ្អិន រួចដួសដាក់ក្នុងចានសិន បន្ទាប់មកដាក់ប៉េងប៉ោះចូលរួចបន្ថែម ប្រេងខ្យង និងប្រេងល្ង ឆាចូលគ្នា។
៤. ដាក់ទឹកចូលបន្តិចទុកឲ្យពុះដាក់ទឹកម្សៅមី, ស្លឹកខ្ទឹម និងសាច់គោដែលដួសទុកចូលឆា ២-៣ត្រឡប់ទៀតជាការស្រេច៕
ប្រភព៖ mungkulkar
Wednesday, November 18, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment