Wednesday, November 18, 2015

ថ្ងៃនេះ​ មង្គលការ មាន​ម្ហូបប្លែកមួយមុខ​ទៀត​ហើយ​មក​បង្ហាញ​ជូន​ប្រិយមិត្ត​ទាំង​អស់គ្នា​ឲ្យបាន​ដឹង នោះគឺ «ឆាឆ្អឹងជំនីជ្រូក​​បំពង​ជាមួយ​ទឹកក្រូច»។ ចង់ដឹង​ច្បាស់ថា ម្ហូបមួយមុខនេះ​គេ​ត្រូវធ្វើយ៉ាងណខ្លះ សូមមើលការបង្ហាញ​ដូចខាងក្រោម៖


+ គ្រឿងផ្សំ
– ឆ្អឹងជំនីជ្រូក ៤០០ក្រាម កាត់ដុំ
– ក្រូចពណ៌លឿង ១ផ្លែ (យកទឹក)
– ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
– ស្ករស ១ស្លាបព្រាកាហ្វេកន្លះ
– ម្រេច កន្លះស្លាបព្រាកាហ្វេ
– ​ម្សៅមី ១ស្លាបព្រាកាហ្វេ
– ទឹកខ្មេះ ១ស្លាបព្រាកាហ្វេ

+ វិធីធ្វើ
១. មុន​ដំបូង​យក​ឆ្អឹង​ជំនីជ្រូក​មក​ប្រឡាក់​ជា​មួយ​ ទឹកស៊ីអ៊ីវ, ស្ករស និង​ម្រេច​ឲ្យ​សព្វ។
២. ​យក​ចាន​មួយ​មក​លាយ​ទឹកក្រូច​, ទឹកខ្មេះ, ស្ករស និងម្សៅមី រួច​កូរ​ចូល​គ្នា​ឲ្យ​សព្វ​។
៣. យក​ឆ្អឹង​ជំនី​ដែល​ប្រឡាក់​រួច​មក​ដាក់​បំពង​ឲ្យ​ឆ្អិនប្រហែល​ជា​ ៣-៤​នាទីស្រង់​ទុក។
៤. ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​បន្តិច​ទុក​ឲ្យ​ក្តៅ​ចាក់​ទឹក​​ក្នុង​ចាន​ចូលទុក​ឲ្យ​ពុះ​ដាក់​ឆ្អឹង​ជំ​នីជ្រូក​បំពង​ចូល​ឆា​ជា​មួយ​គ្នា​ឲ្យ​ចូល​ជាតិ​ជា​ការ​ស្រេច៕​​



0 comments:

Post a Comment