ប្រធានាធិបតីមីយ៉ាន់ម៉ាលោក ថេន សេន បាននិយាយថា ទាំងយោធា និងរដ្ឋាភិបាលនឹងទទួលយកលទ្ធផលបោះឆ្នោតដែលប្រព្រឹត្ដឡើងនៅថ្ងៃអាទិត្យ ទី៨ វិច្ឆិកា។
លោកថេន សេន បានឲ្យដឹងទៀតថា ការបោះឆ្នោតជោគជ័យ គឺជាគន្លឹះសំខាន់ក្នុងការកែទម្រង់រដ្ឋាភិបាលពាក់កណ្ដាលស៊ីវិលឆ្នាំ ២០១១។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
«ខ្ញុំសូមនិយាយម្ដងទៀតថា រដ្ឋាភិបាល និងយោធានឹងគោរពតាម និងទទួលយកលទ្ធផលបោះឆ្នោត។ ខ្ញុំនឹងទទួលយករដ្ឋាភិបាលថ្មីអាស្រ័យលើលទ្ធផលឆ្នោត»។ នេះជាការលើកឡើងរបស់លោក ថេន សេន។
ប្រជាជនមីយ៉ាន់ម៉ាភាគច្រើនរំពឹងថា គណបក្សប្រឆាំងរបស់អ្នកស្រី អ៊ុង សានស៊ូជី នឹងទទួលបានសន្លឹកឆ្នោតច្រើន ប៉ុន្ដែគេមិនប្រាកដថា គណបក្សអ្នកស្រីនឹងឈ្នះឆ្នោតក្លាយជាប្រធានាធិបតីឬអត់នោះទេ។
សំឡេងឆ្នោតរបស់យោធាមីយ៉ាន់ម៉ាដែលស្ថិតក្រោមអំណាចរដ្ឋាភិបាលលោក ថេន សេន មាន១/៣ក្នុងសភា ដូច្នេះគណបក្សប្រឆាំងរបស់អ្នកស្រីអ៊ុង សានស៊ូជីអាចឈ្នះឆ្នោតបានលុះត្រាតែមានសំឡេងឆ្នោតលើសពី ២/៣។
ប្រទេសមីយ៉ាន់ម៉ាមិនមានការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលតាំងពីទស្សវត្សរ៍ឆ្នាំ ១៩៦០។ ពពួកមហាអំណាចបស្ចឹមប្រទេសបានទទូចឲ្យប្រទេសមីយ៉ាន់ម៉ាមានការបោះឆ្នោតប្រកបដោយយុត្តិធម៌ និងតម្លាភាព។ លទ្ធផលឆ្នោតបឋមនឹងត្រូវប្រកាសក្រោយពីការបោះឆ្នោត ៤៨ម៉ោង ចំណែកលទ្ធផលផ្លូវការនឹងប្រកាសឡើងនៅពីរសប្ដាហ៍បន្ទាប់ពីបោះឆ្នោត៕
0 comments:
Post a Comment