មនុស្ស ៧ នាក់ ត្រូវបានចាប់ខ្លួនឃុំឃាំងក្នុងគុកប្រទេស បែលហ្ស៊ិក ដែលសង្ស័យថា ជាប់ទាក់ទងនឹងការវាយប្រហារក្នុងទីក្រុង ប៉ារីស ហើយដីកាចាប់ខ្លួនអន្តរជាតិ ត្រូវបានចេញ ដើម្បីតាមប្រមាញ់ពលរដ្ឋបារាំងម្នាក់ទៀត មានដើមកំណើតមកពី បែលហ្ស៊ិក។
ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Dabiq របស់ ISIS អាបាអ៊ូដ និយាយថា ព្រះអាឡស់ បានជ្រើសរើសខ្លួនឲ្យកំទិចអ្នកមានបំណងបំផ្លាញមូស្លីម ព្រមទាំងមនុស្សដែលធ្វើសង្គ្រាមជាមួយមូស្លីម ។
មិនតែប៉ុណ្ណោះ ក៏ជាមនុស្សសកម្មម្នាក់ក្នុងការប្រហារជីវិតចំណាប់ខ្មាំងក្នុងប្រទេសស៊ីរី ផងដែរ ។ រូបភាពក្នុងរថយន្តជារូបដែលជននេះ កំពុងដឹកសាកសពមនុស្សទៅកាន់រណ្ដៅ ។ អាបាអ៊ូដជាកូនរបស់បុរសម្នាក់ឈ្មោះ អូម៉ា មកពីប្រទេស ម៉ារ៉ុក កាលពី ៤០ ឆ្នាំមុ ហើយបើកហាងតូចមួយក្នុងប្រទេស បែលហ្ស៊ិក ។
ពេលនេះប៉ូលីសកំពុងតាមរកសមាជិកភេរវជនដែលនៅរស់ ហើយរត់គេចខ្លួនក្រោយការវាយប្រហារកាលពីយប់ថ្ងៃសុក្រ ព្រមទាំងអ្នកជាប់ពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត ។
នាយករដ្ឋមន្ត្រីបារាំងនិយាយថា ប៉ូលិសកំពុងឆែកឆេររកជនសង្ស័យជាសមាជិកក្រុម ISIS នៅទូទាំងប្រទេសបារាំង ក្នុងនោះមានទីក្រុងភាគខាងត្បូងប្រទេស មានដូចជា គ្រីណូបល (Grenoble) និង ទូលូស (Toulouse) ជាដើម។
0 comments:
Post a Comment