បាតុកម្មមួយបានកើតឡើងនៅទីក្រុងតៃប៉ិ កាលពីព្រឹកថ្ងៃសៅរ៍នេះ ដោយមនុស្សមួយក្រុមព្យាយាមសំរុកចូលអគាររដ្ឋសភារបស់តៃវ៉ាន់ ហើយបាតុករមួយចំនួនត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋាន Songshan។
បាតុកម្មនេះកើតឡើង ខណៈពេលដែលមេដឹកនាំតៃវ៉ាន់ លោក Ma Ying Jeou ចាកចេញទៅប្រទេសសិង្ហបុរីដើម្បីជួបជាមួយប្រធានធិបតីចិនលោក Xi Jinping ។ ក្រុមបាតុករបានដុតរូបលោក Ma និងលោក Xi។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។
បាតុករម្នាក់បាននិយាយថា៖ «ក្នុងនាមជាប្រធានាធិបតីមិនអាចតំណាងឲ្យមតិសាធារណៈទាំងអស់បានទេ ដូច្នេះលោក Ma គ្មានសិទ្ធិទៅជួបមេដឹកនាំចិននោះទេ»។
នេះគឺជាជំនួបលើកទីមួយរវាងមេដឹកនាំតៃវ៉ាន់ និងមេដឹកនាំចិន បន្ទាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់នៅឆ្នាំ ១៩៤៩។
ប្រទេសចិនមើលឃើញថាតៃវ៉ាន់គឺជាខេត្តដាច់ដោយឡែកមួយរបស់ខ្លួន ដែលថ្ងៃណាមួយខេត្តនេះនឹងស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលចិនតែមួយ។
ប្រទេសចិនមើលឃើញថាតៃវ៉ាន់គឺជាខេត្តដាច់ដោយឡែកមួយរបស់ខ្លួន ដែលថ្ងៃណាមួយខេត្តនេះនឹងស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលចិនតែមួយ។
ទំនាក់ទំនងរវាងតៃវ៉ាន់ និងចិនមានលក្ខណៈល្អប្រសើរឡើងចាប់តាំងពីលោក Ma ឡើងកាន់អំណាច ឆ្នាំ២០០៨ ដែលលោកជួយពង្រឹងចំណងវិស័យសេដ្ឋកិច្ច ពង្រឹងទំនាក់ទំនងទេសចរណ៍ និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម៕
0 comments:
Post a Comment