Saturday, November 14, 2015

សមត្ថកិច្ច​អះអាង​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ការវាយប្រហារ​នៅ​កណ្តាល​ទីក្រុង​បារី​ស​កើនឡើង​ដល់​ជាង​១៥០​នាក់ ខណៈ​អ្នក​រង​បួស​ផ្សេងទៀត​កំពុង​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​។​

សារព័ត៌មាន​CNN ដកស្រង់​របាយការណ៍​របស់​សមត្ថកិច្ច​ចុះ​ផ្សាយ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ការវាយប្រហារ​នៅក្នុង​ទីក្រុង​ប៉ារីស​ម្សិលមិញ មាន​ចំនួន​កើន​ដល់​១៥៣​នាក់​។​
​កាល​ពី​ម្សិលមិញ ក្រុម​ភេរ​វករ បាន​វា​ប្រហារ​នៅ​កន្លែង​ផ្សេងៗ​ជាង​៥​ទៅ​៦​កន្លែង​នៅ​បារី​ស ដោយ​ការបាញ់ប្រហារ និង ដាក់​គ្រាប់បែក​បំផ្ទុះ នៅ​កន្លែង​ក្រ​កួត​បាល់ទាត់ នៅ​ភោជនីយដ្ឋាន និង កន្លែង​ប្រគំ​តន្ត្រី​ជាដើម​។ ក្នុងចំណោម​ភោជនីយដ្ឋាន​ទាំងនោះ ក៏មាន​ភោជនីយដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​ដែរ តែ​មិន​ទាន់​ដឹងថា ពលរដ្ឋ​ខ្មែរ មាន​គ្រោះថ្នាក់​ឬ អត់​នៅ​ឡើយ​ទេ៕ 

0 comments:

Post a Comment