Saturday, November 14, 2015

​ប្រធានាធិបតី សហរដ្ឋ​អាមេរិក​លោក បា​រ៉ាក់ អូ​បា​ម៉ា ប្រកាស​ដឹកនាំ​យុទ្ធនាការ​ពិភពលោក​ថ្កោលទោស​ការសម្លាប់​នៅក្នុង​ទីក្រុង​បារី​ស​នៃ​ប្រទេស​បារាំង ហើយ​ប្តេជ្ញា​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​ការវាយប្រហារ​នោះ​ឲ្យឃើញ​។​

​ការបាញ់ប្រហារ ការ​បំផ្ទុះ​គ្រាប់បែក និង ការចាប់​ចំណាត់​ខ្មាំង​នៅ​កន្លែង​ប្រគំ​តន្ត្រី​មួយ​នៅក្នុង​ប្រទេស​បារាំង​ធ្វើឲ្យ​មាន​ការ​ថ្កោលទោស​ពេញ​ពិភពលោក ពិសេស​មាន អាមេរិក អង់គ្លេស និង អេ​ស្ប៉ាញ​ជាដើម ប្រកាស​សហការ​ជាមួយ​បារាំង​ក្នុងការ​ស្វែងរក​ជនបង្ក​នេះ​។​
​លោក អូ​បា​ម៉ា ថ្លែង​នៅ​សេត​វិមាន​ថា ការវាយប្រហារ​នេះ មិនមែន​តែ​លើ​ប្រជាជន​បារាំង​ទេ គឺ​វា​ជាការ​វាយប្រហារ​លើ​មនុស្ស​គ្រប់គ្នា​លើ​ពិភពលោក​។ លោកបញ្ជាក់ថា លោកនឹង​ធ្វើ​អ្វីមួយ ដោយ​សហការ​ជាមួយ​បារាំង និង​ជាមួយ​ប្រជាជាតិ​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក ដើម្បី​ស្វែងរក​ក្រុម​វាយប្រហារ​ទាំងនោះមក​ផ្តន្ទាទោស​តាមច្បាប់​។ នេះ បើ​តាម​សារព័ត៌មាន Channel News Asia​។​
​នៅ​ក្រុង​ឡុង​នៃ​ប្រទេស​អង់គ្លេស ធ្លាប់​មាន​ការវាយប្រហា​រ​កាលពី​ឆ្នាំ​២០០៥ នៅ​កន្លែង​ធ្វើដំណើរ​សាធារណៈ​សម្លាប់​មនុស្ស​អស់​៥២​នាក់ និង រាប់រយ​នាក់​ទៀត​រងរបួស​។ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ដេវីត កា​ម៉ា​រ៉ូន ថ្លែងថា លោក នឹង​សហការ​ជាមួយ​បារាំង​តាម​អ្វី​ដែល​លោក​អាច​ធ្វើបាន​។​
​នាយករដ្ឋមន្ត្រី អេ​ស្ប៉ាញ លោក ម៉ា​រី​ណូ រ៉ាចូ បាន​អំពាវនាវ​ឲ្យ​បារាំង សហការ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​របស់លោក ធ្វើការ​រួមគ្នា​ក្នុង​ការ​ស្វែងរក​ក្រុម​វាយប្រហារ​នោះ​។​
​ក្រៅពីនេះ ក៏​មាន​ប្រទេស​ផ្សេងៗ​ទៀត ប្រកាស​សហការ​ជាមួយ​បារាំង ដើម្បី​ស្វែងរក​ក្រុម​វាយប្រហា​រដែរ​។ ព្រឹតិ្តការណ៍​វាយប្រហារ នៅ​៥​ទៅ​៦​កន្លែង​ផ្សេងៗ​គ្នា នៅ​កណ្តាល​ទីក្រុង​បារី​ស​កាល​ពី​ម្សិលមិញ បាន​សម្លាប់​មនុស្ស​អស់​ជាង​១៥០​នាក់ និង ជាច្រើន​ទៀត​របួស​៕ 

0 comments:

Post a Comment